រដ្ឋបាលស្រុកបូទុមសាគរ សូមថ្លែងអំណរគុណយ៉ាងជ្រាល ជ្រៅជូនចំពោះ រដ្ឋបាលឃុំអណ្ដូងទឹក ដែលបានឧបត្ថម្ភថវិកាចំនួន៤០០,០០០រៀល (បួនរយពាន់រៀលគត់) ចូលរួមក្នុងការទ្រទ្រងដល់កម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះបញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ នៅតាមបណ្ដាវត្ត ទូទាំងស្រុកបូទុមសាគរ ខេត្តកោះកុង ។
រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពជូនពរ លោកមេឃុំ និង លោក លោកស្រីក្រុមប្រឹក្សាឃុំ ស្មៀនឃុំ លោក លោកស្រី មេភូមិអនុភូមិ ទាំងប្រាំពីរ ព្រមទាំងក្រុមការងារ ឣោយជួបតែពុទ្ឋពរទាំងបួនប្រការ គឺឣាយុ វណ្ណ: សុខ: ពល: និងជោគជ័យគ្រប់ភារកិច្ច ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ៨ រោច ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣




