នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង សូមលំឱនកាយគោរពជូនពរ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងឯកឧត្តម ព្រមទាំងបុត្រ ជាទីស្រលាញ់ សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងខ្លាំងក្លា អាយុយឺនយូរ ប្រាជ្ញាឈ្លាសវៃ ជាពិសេសទទួលបាននូវជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុជាតិមាតុភូមិ ប្រកបដោយការអភិវឌ្ឍន៍រីកចម្រើនជានិច្ចនិរន្តតរៀងទៅ និងសូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ
អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
=======✓✓=======
ថ្ងៃព្រហស្បតិ៍ ៨ រោច ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣។

