លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយដល់ទណ្ឌិតជានារី នៅពន្ធនាគារខេត្តកោះកុង ក្នុងឱកាសបុណ្យសិទ្ធិនារី ៨មីនា ២០២០។
បន្ទាប់ពីបញ្ចប់ពិធី អបអរសាទរ ខួបលើកទី១០៩ ទិវាអន្តរជាតិ ៨មីនា ២០២០ ក្រោមប្រធានបទ "មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ" ដែររៀបចំដោយមន្ទីរកិច្ចការនារី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នៅមហោស្រពខេត្តកោះកុង។