លោក លឹម សាវាន់ នាយករដ្ឋបាលសាលាខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារមួយចំនួន ដើម្បីត្រៀមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលខេត្តកោះកុង ដែលគ្រោងប្រារព្ធឡើងនៅថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២០ ខាងមុខ។