រដ្ឋបាលស្រុកបូទុមសាគរ សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា មន្ត្រីរាជការ អាជីវករ ពាណិជ្ជករម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ រោងចក្រ សហគ្រាស បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អង្គការ សមាគមនានានិងសប្បុរសជន មេត្តាជ្រាបថា៖ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧គ.ស.២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៣-២០ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលស្រុកបូទុមសាគរ សហការជាមួយកងកម្លាំងប្រដាប់អាវុធ អង្គភាពជុំវិញស្រុក រដ្ឋបាលឃុំ និងយុវជន នឹងរៀបចំកោះកុងសង្ក្រាន្តស្រុកបូទុមសាគរ ចំនួន៨ វត្តទូទាំងស្រុក ព្រមទាំងរៀបចំពិធីស្រង់ទឹកព្រះឆ្លងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដូចខាងក្រោម៖
១. វត្តគិរីបូទុម (ហៅវត្តតា អុក) ឃុំអណ្តូងទឹក ឆ្លងបុណ្យ នៅថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០២៣
២. វត្តប្រជារដ្ឋកំសាន្តឋានសួគ៌ ឃុំតានូន ឆ្លងបុណ្យថ្ងៃទី១៧ ខែ មេសា ឆ្នាំ២០២៣
៣. វត្តពោធិរង្សី (ហៅវត្តកណ្តោល) ឃុំកណ្តោល ឆ្លងបុណ្យថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០២៣
៤. វត្តសុវណ្ណតេជោ (ហៅវត្តភ្នំប្រចៀវ) ឃុំតានូន ឆ្លងបុណ្យថ្ងៃទី ១៨ ខែ មេសា ឆ្នាំ២០២៣
៥. វត្តគិរីសាគរ (ហៅវត្តចម្លងគោ) ឃុំថ្មស ឆ្លងបុណ្យថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០២៣
៦. វត្តចន្ទមុនីរាម(ហៅវត្តអណ្ដូងទឹក) ឃុំអណ្តូងទឹក ឆ្លងបុណ្យថ្ងៃទី ១៩ ខែ មេសា ឆ្នាំ២០២៣
៧. វត្តអង្គសិលាមុនី (ហៅវត្តថ្មស) ឃុំថ្មស ឆ្លងបុណ្យថ្ងៃទី២០ ខែ មេសា ឆ្នាំ២០២៣
៨.វត្តគិរីមាលីជលសាធម្មទស្សនា(ភ្នំត្រង៉ោល)ឃុំអណ្តូងទឹកឆ្លងបុណ្យថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣
រដ្ឋបាលស្រុកបូទុមសាគរ សូមអំពាវនាវដល់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា អាជីវករ ពាណិជ្ជករ ម្ចាស់សណ្ឋាគារផ្ទះសំណាក់ រោងចក្រ សហគ្រាស បណ្តាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ អង្គការ និងសមាគមនានា មេត្តាជួយឧបត្ថម្ភ ជាថវិកាឬសម្ភារ ដើម្បីរួមចំណែកជាមួយរដ្ឋ បាលស្រុកបូទុមសាគរ ក្នុងការជួយ ទ្រទ្រង់ដល់កម្មវិធីខាងលើអោយបានអធិអធម ។
ទទួលបានលិខិតអំពាវនាវនេះ រដ្ឋបាលស្រុកបូទុមសាគរ សង្ឃឹមជឿជាក់នូវទឹកចិត្តចូលរួម របស់ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ាឧកញ៉ា លោក លោកស្រី និងសប្បុរសជន ក្នុងការជួយឧបត្ថម្ភគាំទ្រដល់កម្មវិធីនេះ ជាក់ជាពុំខាន ។
លេខទំនាក់ទំនង៖
-លោក នៅ វុទ្ធី ០១៦៣៤៥៤៣៦
-លោកស្រី ប៊ួយ ដានី ០១៥៥០៣៩៩៤
-កញ្ញា ញាញ់ ចន្ថា ០៨៧៤៩៧២៧១
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
===================
ថ្ងៃព្រហស្បតិ៍ ១ រោច ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣