លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំស្ដីពីការបង្កើតអនុកម្មការរៀបចំតុបតែង កោះកុងសង្ក្រានស្រុកបូទុមសាគរ ដើម្បី ចុះទៅតាមបណ្ដាវត្ត អបអរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះបញ្ចស័ក ព.ស.២៥៦៧ គ.ស.២០២៣ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០២៣ នាពេលខាងមុខ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងស្រុក នាយក នាយករងរដ្ឋបាលសាលាស្រុក លោកមេឃុំទាំង៤ ប្រធាន អនុប្រធានមន្ត្រី មន្ត្រីកិច្ចសន្យា ការិយាល័យទាំង១៣ នៃរដ្ឋបាលស្រុក មណ្ឌលសុខភាព យុវជន ស.ស.យ.ក។នៅសាលប្រជុំសាលាស្រុកបូទុមសាគរ
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃពុធ ១៥ កើត ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
វេលាម៉ោង ០៣:៣០ នាទីរសៀល










