តាមការចាត់តាំងរបស់រដ្ឋបាលស្រុក លោកស្រី សាត សុវណ្ណារ៉េត ប្រធានការិយាល័យ សង្គមកិច្ច និងសុខមាលភាពសង្គម លោកឈុន ចាន់ណា ប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន លោក នាងពិសិដ្ឋ អនុប្រធានកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន លោកស្រី សេង ស្រីនាង សមាជិក គ.ក.ស.ក បានចូលរួម សិក្ខាសាលាឆ្លុះបញ្ចាំងការអនុវត្តគម្រោងប្រចាំឆ្នាំ គម្រោងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋតាមរយៈការពង្រឹងផលិតកម្មកសិកម្ម និងទីផ្សារ
(ហៅកាត់ថាស្ទៀរ )រយៈពេល១ថ្ងៃ របស់អង្គការ Save the Children សិក្ខាសាលាប្រព្រឹត្តទៅនៅ កាកបាទក្រហមកម្ពុជាខេត្តកោះកុង ។
*គោលបំណង
- វេទិកាចែករំលែក (បទពិសោធន៍ ចំណេះដឹង លទ្ធផល)ពីអន្តរវិស័យ ភាគីពាក់ព័ន្ធ ក្នុងគម្រោងស្ទៀរ (រយៈពេល១ឆ្នាំពេញ)
- ទទួលបានការរៀនសូត្ររបស់គម្រោង
- បង្ហាញលទ្ធផល និងសមិទ្ធិផលគម្រោង
- ជជែកពី និរន្តរភាពនិងការចាកចេញ
របស់គម្រោង
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
==================
ថ្ងៃ អង្គារ៍ ១៤កើត ខែចេត្រឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី ០៤ ខែ មេសា.ឆ្នាំ២០២៣
April 4, 2023
នៅវេលាម៉ោង ៨:០០ នាទីព្រឹក