រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំសេវាសុខាភិបាលឯកជន ខេត្តកោះកុង

ថ្ងៃសុក្រ ១០កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣

មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង បានរៀបចំកិច្ចប្រជុំសេវាសុខាភិបាលឯកជន ខេត្តកោះកុង ក្រោមអធិបតីភាព របស់ ឯកឧត្តមវេជ្ជបណ្ឌិត ស៊ិក ប៊ុណ្ណា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងវាយតំលៃ សេវាវេជ្ជសាស្រ្ត អមវេជ្ជសាស្រ្ត និងជំនួយវេជ្ជសាស្រ្តឯកជន នៅខេត្តតាកែវ ខេត្តកំពត ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកោះកុង ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង លោកអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តខេត្ត លោកប្រធានមន្ទីរពេទ្យបង្អែក លោកប្រធានស្ដីទីការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ មន្រ្តីសុខាភិបាលពាក់ព័ន្ធ និងមានការអញ្ជើញចូលរួមពីលោក លោកស្រី អ្នកនាង កញ្ញា ដែលបម្រើការក្នុងសេវាសុខាភិបាលឯកជន ទាំង៧ក្រុង/ស្រុក ក្នុងខេត្តកោះកុង។
កិច្ចប្រជុំមានគោលបំណង៖
✅ផ្តោតសំខាន់ទៅលើការជំរុញ ការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងការអនុវត្តច្បាប់ បទដ្ឋានគតិយុត្តិ ស្តីពីការគ្រប់គ្រង វិស័យសុខាភិបាលឯកជន
✅ការប្រកាន់ខ្ជាប់នូវ ក្រមសីលធម៍ វិជ្ជាជីវៈ

✅ការទទួលខុសត្រូវ ចំពោះសុខុមាលភាពប្រជាជន និង
✅ការចូលរួមចំនែកយ៉ាងសំខាន់ពីគណៈវិជ្ជាជីវៈទាំង៥ រួមមាន គណៈគ្រូពេទ្យ គណៈទន្តពេទ្យ គណៈឱសថការី គណៈឆ្មប និងគណៈគិលានុបដ្ឋាក ដើម្បីអោយការប្រព្រឹត្តទៅនៃសេវាសុខាភិបាលឯកជន នៅក្នុងខេត្តកោះកុង បានកាន់តែល្អប្រសើរ ។

អត្ថបទទាក់ទង