ថ្ងៃព្រហស្បតិ៍ ៩កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣
លោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងមហាសន្និបាតប្រចាំឆ្នាំ២០២២ របស់សហគមន៍កសិកម្មដំណាំម្រេចអារ៉ែង ដែលសម្របសម្រួលដោយការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម នៅភូមិព្រែកស្វាយ ឃុំថ្មដូនពៅ ស្រុកថ្មបាំង ខេត្តកោះកុង ដែលមានអ្នកចូលរួមសរុប ៣៥នាក់ ស្រី ១៩នាក់។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង