ថ្ងៃពុធ ៨កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីរផែនការខេត្ត បានទទួលស្វាគមន៍ការអញ្ជើញដល់របស់ឯកឧត្តម ហ៊ាង កាណុល អនុរដ្ឋលេខាធិការ ក្រសួងផែនការ ដើម្បីពិនិត្យតាមដានការបណ្តុះបណ្តាលមន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍ ការប្រមូលទិន្នន័យជំរឿនកសិកម្ម នៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ នៅសាលប្រជុំរដ្ឋបាលមន្ទីរផែនការខេត្ត។ ឯកឧត្តមប្រតិភូ បានមានប្រសាសន៍ណែនាំ និងផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីទទួលបាននូវលទ្ធផលល្អនៅពេលចុះទៅអនុវត្តផ្ទាល់ដល់មូលដ្ឋាន និងបានជូនពរសិក្ខាកាមទាំងអស់មានសុខភាពល្អ ពុទ្ធពរទាំង៤ប្រការ និងសម្រេចបានជោគជ័យប្រកបដោយប្រសិទ្ធិភាព។