ថ្ងៃអង្គារ ០៧ កើត ខែ ចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២៣ នៅវេលាម៉ោង ២.០០នាទីរសៀល លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានដឹកនាំកិច្ចប្រជុំស្ដីពីការសិក្សាផលប៉ះពាល់លើគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែ ប្រវែង៣០៩០ម៉ែត្រ ក្នុងភូមិ១ ឃុំកោះកាពិ ជាមួយប្រជាពលរដ្ឋ នៅសាលាឃុំកោះកាពិ ។ សមាសភាពចូលរួម ក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ជំនួយការហិរញ្ញវត្ថុឃុំ អាជ្ញាធរភូមិ តំណាងប្រជាពលរដ្ឋ និងលោក គាំ សុខចំរើន មន្ត្រីលទ្ធកម្មស្រុកកោះកុង ចូលរួមសរុប ១៦នាក់ ស្រី០៦នាក់ ៕