លោក សុខ ភិរម្យ អភិបាលស្រុក លោក ប៉ែន សុផាត អភិបាលរងស្រុក លោក លឹម សែនច័ន្ទ អធិការនគរបាលស្រុក និងអាជ្ញាធរឃុំប៉ាក់ខ្លង បានចុះមើលទីតាំង និងវិធានការថែរក្សាអនាម័យបរិស្ថាន សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ នាពេលខាងមុខនេះ នៅក្នុងស្រុកមណ្ឌលសីមា។
ថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣