រដ្ឋបាលស្រុកស្រែអំបិល បានរៀបចំពិធីប្រកាសតែងតាំង ប្រគល់ភារកិច្ច និងផ្លាស់ប្តូរកន្លែងបម្រើការងារជូនមន្ត្រីរាជការក្នុងរចនាសម្ព័ន្ធរដ្ឋបាលស្រុក ក្រោមអធិបតីភាពលោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក និងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងស្រុក នាយករដ្ឋបាលស្រុក កម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានការិយាល័យអង្គភាពជុំវិញស្រុក មេឃុំ ស្មៀនឃុំ នាយប៉ុស្តិ៍រដ្ឋបាល នាយកសាលា និងអង្គការសង្គមស៊ីវិល ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។
ប្រភព៖ តាក់ ធីដា