ថ្ងៃចន្ទ ០៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៥៦ ត្រូវនឹងថ្ងៃទី២៧ ខែមីនា
ឆ្នាំ២០២៣ មណ្ឌលសុខភាពត្រពាំងរូងបានរៀបចំកិច្ចប្រជុំគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពត្រពាំងរូង ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣ ដែលដឹកនាំកិច្ចប្រជុំដោយ លោកស្រី អុិន សុភី ប្រធានគណៈកម្មការ និងជាអភិបាលរងនៃគណៈអភិបាលស្រុកកោះកុង។ សមាសភាពចូលរួមចំនួន ១៤នាក់ ស្រី០៨នាក់ នៅសាលាស្រុកកោះកុង។ ដោយមានរបៀបវារៈចំនួន៨ចំនុចដូចខាងក្រោម :
១. បើកកិច្ចប្រជុំ និងមតិស្វាគមន៍
២. អាចសេចក្តីសម្រេចថ្មីស្តីពី ការកែសម្រួលសមាសភាពគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាពត្រពាំងរូង
៣. ការបង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សកម្មភាពរបស់មណ្ឌលសុខភាព
៤. ការបង្ហាញពីរបាយការណ៍តាមឃុំនីមួយៗ និងក្រុមទ្រទ្រង់សុខភាពភូមិ
៥. ការពិភាក្សាអំពីការជ្រើសរើសអ្នកស្ម័គ្រចិត្តភូមិព្យាបាលជម្ងឺគ្រុនចាញ់ថ្មីនៅភូមិព្រែកអង្គុញ ភូមិថ្មី និងភូមិជ្រោយប្រស់ចំនុចអៅឡាតាន់
៦. បញ្ហាប្រឈម និងដំណោះស្រាយ
៧. បញ្ហាផ្សេងៗ និងទិសដៅបន្ត
៨. សង្ខេបលទ្ធផល និងបិទកិច្ចប្រជុំ។