លោក សុខ ភិរម្យ អភិបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ:អភិបាលស្រុកមណ្ឌលសីមា ប្រចាំខែមីនា ឆ្នាំ២០២៣ និងពិនិត្យសេចក្ដីព្រាងឯកសារប្រជុំសាមញ្ញលើកទី៤៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុក ដោយមានរបៀបវារៈរួមមាន៖
១.ពិនិត្យ សេចក្ដីព្រាងរបៀបវារ: កិច្ចប្រជុំសាមញ្ញលើកទី៤៦ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
២.ពិនិត្យ សេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៤៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកមណ្ឌលសីមា
៣.ពិនិត្យ សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុក ប្រចាំខែមីនា ឆ្នាំ២០២៣
៤.ពិនិត្យ សេចក្ដីព្រាងរបាយការណ៍រដ្ឋបាលស្រុក ប្រចាំត្រីមាសទី១ ឆ្នាំ២០២៣
៥.ពិនិត្យសេចក្ដីព្រាងរបាយការណ៍ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ដែលបានមកពីការផ្ដល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្រ្តី បុគ្គលិក នៃរដ្ឋបាលសាលាស្រុកមណ្ឌលសីមា សម្រាប់ខែមករា កុម្ភ: មីនា ឆ្នាំ២០២៣
៦.ពិនិត្យ ពិភាក្សាអំពីការត្រៀមរៀបចំអនាម័យបរិស្ថានតាមដងផ្លូវជាតិលេខ៤៨ ចាប់ពីចំណុចគល់ស្ពានត្រើយខាងលិច ដល់ផ្សារភូមិថ្មី
៧.ពិនិត្យ ពិភាក្សា ស្ដីពីការត្រៀមរៀបចំពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ គ.ស ២០២៣
៨.បញ្ហាផ្សេងៗ ។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា ។
ថ្ងៃចន្ទ ៦កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣
វេលាម៉ោង ១៤:០០នាទីរសៀល