រដ្ឋបាលឃុំកណ្ដោល បានរៀបចំបើកកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី១០ឆ្នាំទី១ អាណត្តិទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក ហ៊ុយ សំណាង មេឃុំកណ្ដោល និងជាប្រធានក្រុមប្រឹក្សាឃុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ប៉ុស្តិ៍រដ្ឋបាលឃុំប្រធានសហគមន៍ ជំនួយការឃុំ លោក លោកស្រីមេភូមិទាំង៥ នាយកសាលានិងប៉ុស្តិ៍សុខភាព សរុប ២២នាក់ ស្រី០៥នាក់ ក្រោមរបៀបវារះដូចខាងក្រោម:
១.ការបើកកិច្ចប្រជុំ និងមិតិស្វាគមន៍
២. ពិនិត្យកូរ៉ុមនិងសមាសភាពចូលរួមប្រជុំ
៣. ពិនិត្យពិភាក្សានិងអនុម័សេចក្ដីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញ
៤. ពិនិត្យ ពិភាក្សាអនុម័ត លើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកមុន
៥.ពិនិត្យ ពិភាក្សានិងអនុម័តសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំ
៦. ពិភាក្សា អនុម័ត លើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំប្រចាំឆ្នាំ
៧. ទិសដៅ និងផែនការអនុវត្តការងារ
-ជម្រុញការចុះបញ្ជីអាត្រានុកូលដ្ឋាគ្រប់ប្រភេទ
-បន្តការផ្សព្វផ្សាយ និងជម្រុញឱ្យប្រជាពលរដ្ឋមកចាក់វ៉ាក់សាំងដូសជម្រុញ(ការពារជំងឺកូវីត១៩)
-ស្រង់ឈ្មោះកុមារមានអាយុចាប់ពី៣ឆ្នាំឡើង
-ដីកាស្តីពីការតែងតាំង សមាសភាពគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយឃុំកណ្តោល
៨. បញ្ហាផ្សេងៗ
-ការផ្សព្ផ្សាយព័ត៌មាន និងសភាពការណ៍ថ្មីៗ
-ការអវត្តការងាររបស់ក្រុមប្រឹក្សាឃុំ
-ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គតាមមូលដ្ឋាន
-បញ្ហាប្រឈមតាមភូមិ
៩- មិតិបូកសរុបលទ្ធផលនៃកិច្ចប្រជុំ និងប្រកាសបិទអង្គប្រជុំ ប្រកាសជូនព័ត៌មានអំពីកាលបរិច្ឆេទប្រជុំលើកក្រោយ
ប្រភព:រដ្ឋបាលឃុំកណ្តោល
—————————————
ថ្ងៃសុក្រ ៣ កើត ខែចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣
មីនា 24, 2023












