រដ្ឋបាលឃុំតានូន បានរៀបចំកិច្ចប្រជុំសាមញ្ញ លើកទី១០ ឆ្នាំទី១ របស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក វ៉ន វ៉ាត ប្រធានក្រុមប្រឹក្សាឃុំ
ដើម្បីពិភាក្សាគ្នាលើរបៀបវារៈមួយចំនួន ដូចខាងក្រោម៖
១.ពិនិត្យ និងអនុម័តរបៀបវារៈនៃអង្គប្រជុំ
២. ពិនិត្យកូរ៉ុម និងប្រកាសសមាសភាពចូលរួមប្រជុំ
៣.អនុម័តសេចក្ដីព្រាងកំណត់ហេតុប្រជុំលើកមុន
៤. ពិនិត្យ ពិភាក្សាអនុម័ត បង្កើតគណៈកម្មការគ្រប់គ្រងគ្រោះមហន្ដរាយថ្នាក់ឃុំ
៥.ពិនិត្យ ពិភាក្សាអនុម័ត បង្កើតគណៈកម្មការគ្រប់គ្រងគម្រោងមូលនិធិឃុំ ឆ្នាំ២០២៣
៦. ពិភាក្សា អនុម័ត ស្នើសុំនិយ័តថវិកា សម្រាប់ចំណាយបេសកកម្មក្នុងប្រទេសពីជំពូក ៦៩០២ ចំណាយផ្សេងៗចូលមកចំណាយបេសកកម្មក្នុងប្រទេស៦១១២
៧. ពិភាក្សាការត្រៀមរៀបចំសង្ក្រាន្ដឆ្នាំថ្មី នៅតាមវត្តអារាមក្នុងឃុំ
៨. បញ្ហាផ្សេងៗ
-ការអនុវត្តការងាររបស់ក្រុមប្រឹក្សាឃុំ
-ការអនុវត្តការងាររបស់ប៉ុស្ដិ៍រដ្ឋបាលឃុំ
-របាយការណ៍ការងារអប់រំ
-របាយការណការងារសុខាភិបាល
៩. បូកសរុបលទ្ធផលនៃកិច្ចប្រជុំ និងប្រកាសបិទអង្គប្រជុំ
ប្រភព:រដ្ឋបាលឃុំតានូន
—————————————
ថ្ងៃសុក្រ ៣កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ត្រូវនឹង ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣









