នៅវេលាម៉ោង ៨:០០ ព្រឹក លោក គឹម ជឿង ជំទប់ទី១ បានដឹកនាំក្រុមការងារដែលមានការចូលរួមពីក្រុមប្រឹក្សាឃុំ នាយប៉ុស្តិ៍រដ្ឋបាលឃុំ មណ្ឌលសុខភាព អាជ្ញាធរភូមិថ្មស ចុះពិនិត្យទីតាំងផ្ទះសម្បែង និងទ្រព្យសម្បត្តិ ដែលរងការខូចខាតដោយសារអគ្គីភ័យ នៅវេលាម៉ោង ប្រមាណ ៤:០០ ទៀបភ្លឺ នាថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២៣ នៅចំណុច ព្រែកក្រទ្បោម ភូមិថ្មស ឃុំថ្មស មានផ្ទះប្រជាពលរដ្ឋចំនួន ៦ខ្នង ត្រូវបានអគ្គីភ័យឆាបឆេះមានឈ្មោះដូចខាងក្រោម÷
១. លោកស្រី ម៉ៅ ផាន្នី (២ខ្នង ខូចខាតទាំងស្រុង១០០%)
២.ពេទ្យ ហេង (១ខ្នង ខូចខាតទាំងស្រុង១០០% ម្ចាស់
មិននៅ ផ្ទះទុកចោល)
៣.លោក ពេជ សូផាត (១ខ្នង ខូចខាតទាំងស្រុង ១០០%
និងរងរបួសស្នាមតិចតួច)
៤.លោកស្រី យិន គីមលាង(១ខ្នង ខូចខាតទាំងស្រុង ១០០%)
៥.លោក ម៉ី សុភី (១ខ្នង ខូចខាត់ ប្រមាណ៥០%)
សូមជម្រាបថា ការពន្លត់អគ្គីភ័យនេះ មានការចូលរួមសហការ
យ៉ាងសស្រាក់សស្រាំពីបងប្អូនប្រជាពលរដ្ឋ និងអជ្ញាធរមានសមត្ថកិច្ចមូលដ្ឋាន និងក្រុមពន្លត់អគ្គីភ័យនៃអធិការនគរបាលស្រុកបូទុមសាគរ ក្នុងការពន្លត់។
ប្រភពៈរដ្ឋបាលឃុំថ្មស
————————————-
ថ្ងៃសុក្រ ៤កើត ខែ ចេត្រ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី ២៤ ខែ មីនា ឆ្នាំ២០២៣












