ព្រឹកថ្ងៃពុធ ១កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឹកនាំមន្ទីរពេទ្យ ព្រមទាំងថ្នាក់ដឹកនាំផ្នែកពាក់ព័ន្ធ បានទទួលបដិសណ្ឋារកិច្ចគណៈប្រតិភូវិស័យសុខាភិបាលថៃ ដែលមានតំណាងមន្ទីរសុខាភិបាលខេត្តត្រាត និងមន្ត្រីជំនាញពាក់ព័ន្ធ ថ្នាក់ដឹកនាំការិយាល័យសុខាភិបាលស្រុកខ្លងយ៉ៃ ថ្នាក់ដឹកនាំមន្ទីរពេទ្យស្រុកខ្លងយ៉ៃ និងមន្ត្រីជំនាញផ្នែកពាក់ព័ន្ធ ព្រមទាំងអង្គ្កការ Rakthai បានជួបប្រជុំពិភាគ្សាគ្នានៅបន្ទប់ប្រជុំមន្ទីរពេទ្យ ស្តីអំពីនីតិវិធីនៃការគ្រប់គ្រង ថែទាំ ព្យាបាលជំងឺអេដស៍(HIV/AIDS) និងជំងឺរបេង(TB)លើពលករខ្មែរដែលធ្វើការនៅប្រទេសថៃ និងនិតិវិធីនៃការបញ្ជូនពលករខ្មែរនៅថៃដែលមានជំងឺឆ្លងទាំងនោះឱ្យមកបន្តទទួលសេវាថែទាំ ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុងវិញ ។