ថ្ងៃអង្គារ ១៥រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៣
លោកវេជ្ជបណ្ឌិត ម៉ក់ គឹមលី អនុប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានទទួលស្វាគមន៍ ប្រធានមន្ទីរសុខាភិបាលខេត្តត្រាត និងក្រុមការងារ ក្នុងកម្មវិធីប្រគល់ម៉ាស៊ីនបាញ់សារជាតិគីមីជាប់ជញ្ជាំងជាមួយឧបករណ៍ដើម្បីគ្រប់គ្រងប្រភពចម្លងមេរោគជំងឺគ្រុនចាញ់ ចំនួន១០គ្រឿង និងតាមដានប្រព័ន្ធបង្ការនិងគ្រប់គ្រងជំងឺឆ្លងនៅក្នុងខេត្តកោះកុង ក្រោមជំនួយឧបត្ថម្ភពី ថៃ(TICA) តាមរយៈមន្ទីរសុខាភិបាលខេត្តត្រាត។
????????????????????????????