រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម រ័ត្ន វិរ: រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំ សិក្ខាសាលាពិគ្រោះយោបល់ លើការរៀបចំសហគមន៍តំបន់ការពារធម្មជាតិអារ៉ែង

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ ឯកឧត្តម រ័ត្ន វិរ: រដ្ឋលេខាធិការ នៃក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំ សិក្ខាសាលាពិគ្រោះយោបល់ លើការរៀបចំសហគមន៍តំបន់ការពារធម្មជាតិអារ៉ែង ។

លោកអភិបាលរងខេត្ត បានលើកឡើងថា ក្នុងនាមថ្នាក់ដឹកខេត្ត សូមធ្វើការគាំទ្រចំពោះសិក្ខាសាលានាពេលនេះ ដែលសិក្ខាសាលាបានអញ្ជើញអ្នកពាក់ព័ន្ធសំខាន់ៗ ដែលមិនអាចខ្វះបាន រួមទាំងអាជ្ញាធរខេត្ត អាជ្ញាធរស្រុក និងឃុំដែលមានការពាក់ព័ន្ធ សហគមន៍ពាក់ព័ន្ធ ព្រមទាំងមានការដឹកនាំផ្ទាល់ពី ឯកឧត្តម រដ្ឋលេខាធិការ ក្រសួងបរិស្ថាន ដើម្បីប្រមូលធាតុចូលលើការរៀបចំសហគមន៍តំបន់ការពារធម្មជាតិអារ៉ែង ដែលមានភូមិសាស្ត្រស្ថិតក្នុងស្រុកថ្មបាំង នៃខេត្តកោះកុងរបស់យើង។ ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា ធាតុចូលទាំងឡាយដែលបម្រើផលប្រយោជន៍ដល់សហគមន៍ ពិតជាមានច្រើន និងជាក់លាក់បំផុត សម្រាប់អ្នកដែលមានទីតាំង ក្នុងសហគមន៍ផ្ទាល់៕
ថ្ងៃសុក្រ ១១ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ March 17, 2023

អត្ថបទទាក់ទង