ដោយមានការអនុញ្ញាតពីលោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ លោក ខេង គង់ អភិបាលរងស្រុកបានដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនិងការិយាល័យមួយចំនួនដើម្បីស្វែងយល់ពីវឌ្ឍនភាពការងាររបស់ការិយាល័យនីមួយៗទៅលើរបៀបវារៈដូចខាងក្រោម៖
១)-ផ្សព្វផ្សាយអំពីតួនាទីភារកិច្ច
២)-ការិយាល័យពាក់ព័ន្ធឡើងរាយការណ៍ពីវឌ្ឍនភាព
៣)-កិច្ចពិភាក្សា
កិច្ចប្រជុំនេះដែរដោយមានការចូលរួមពី៖
-លោកនាយករដ្ឋបាល -លោកនាយករងរដ្ឋបាលទទួលបន្ទុក
-ការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុ
-ការិយាល័យច្រកចេញចូលតែមួយ
-ការិយាល័យគ្រប់គ្រងធនធានមនុស្ស
-ការិយាល័យលេខាធិការក្រុមប្រឹក្សាស្រុក
-ការិយាល័យផែនការគាំទ្រឃុំសង្កាត់។ នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃព្រហស្បតិ៍ ១០ រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣
ខែមីនា 16, 2023
វេលាម៉ោង០៨ៈ៣០នាទីព្រឹក











