រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានស្តីអំពីបេសកកម្ម និងគោលដៅនៃការងារមនុស្សធម៌របស់សមាគម LAFETT-MH Association របស់ប្រទេសបារាំង

រសៀលថ្ងៃពុធ ៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានផ្តល់បទសម្ភាសន៍ដល់ក្រុមអ្នកសារព័ត៌មានស្តីអំពីបេសកកម្ម និងគោលដៅនៃការងារមនុស្សធម៌របស់សមាគម LAFETT-MH Association របស់ប្រទេសបារាំង ដែលបានសហការជាមួយរដ្ឋបាលខេត្តកោះកុង មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យបង្អែកខេត្តកោះកុង បញ្ជូនក្រុមគ្រូពេទ្យជំនាញផ្តល់ការពិនិត្យសុខភាពភ្នែក និងផ្តល់វ៉ែនតាដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋក្នុងខេត្តកោះកុង។ ដែលនេះជាបេសកម្មមនុសធម៌ដ៏សំខាន់មួយ ដែលអាចជួយលើកម្ពស់សុខភាពភ្នែកជូនប្រជាពលរដ្ឋក្នុងខេត្តកោះកុងយើង ទទួលបាននូវសេវាថែទាំ ព្យាបាលដោយប្រជាពលរដ្ឋមិនចំណាយប្រាក់ និងរិតចំណងកិច្ចសហប្រតិបត្តិការ រវាងសមាគម និងមន្ទីរពេទ្យ តាមរយៈបេសកកម្មលើកនេះ យើងនឹងបន្តកិច្ចសហប្រតិបត្តិការនេះ ហើយសង្ឃឹមថានឹងមានបេសកកម្មមនុស្សធម៌លើការលើការលើកកម្ពស់សុខភាពជូនប្រជាពលរដ្ឋក្នុងខេត្តកោះកុងយើងនៅពេលក្រោយៗទៀត។

អត្ថបទទាក់ទង