ថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមសហការជាមួយនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាប្រឹក្សាយោបល់ស្តីពី " ពង្រឹងសមត្ថភាពអ្នកផលិត និងកែច្នៃផលិតផល ក្នុងការស្វែងរកទីផ្សារក្នុង និងក្រៅប្រទេស " ក្រោមអធិបតីភាព លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងលោកស្រី ម៉ៅ កល្យាណ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ និងមានការចូលរួមពីរដ្ឋបាលក្រុង/ស្រុក រដ្ឋបាលឃុំ/សង្កាត់ មន្ទីរ-អង្គភាពពាក់ព័ន្ធ និស្សត និងអាជីវករ ប្រមាណ ៦០នាក់ ។ កម្មវិធីសិក្ខាសាលានេះ បានប្រព្រឹត្តទៅសាលប្រជុំរបស់មន្ទីរពាណិជ្ជកម្មខេត្តកោះកុង ៕