យោងតាមការចុះផ្សាយរបស់សារព័ត៌មាន koh Kong Hotel New កាលពីថ្ងៃទី៩ ខែមិនា ឆ្នាំ២០២៣ រដ្ឋបាលស្រុកបានចាត់លោក ខេង សំខាន់ អភិបាលរង នៃគណៈអភិបាលស្រុកបូទុមសាគរ បានដឹកនាំក្រុមការងារស្រុក អាជ្ញាធរភូមិឃុំ និងកម្លាំងរដ្ឋបាលប៉ុស្តិ៍អណ្តូងទឹក បានចុះត្រួតពិនិត្យទីតាំងជាក់ស្តែង ដែលបានកាយកិញហ៊ុំព័ទ្ធដីក្នុងគោលបំណងយកមកធ្វើជារបស់កម្មសិទ្ធិផ្ទាល់ស្ថិតនៅក្នុងភូមិអណ្តូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង។
ពេលនោះក្រុមការងារបានចុះទៅដល់ទីតាំងជាក់ស្តែង ដោយពិនិត្យឃើញថាស្ថានភាពទីនោះ មានការជីកកិញទំហំទទឹង២ម៉ែត្រ ជម្រៅ ០.៥ម៉ែត្រ ប្រវែងប្រហែល ២១៤២ ម៉ែត្រ ដើម្បីយកអាចម៍ដីលើកធ្វើផ្លូវ ព័ទ្ធជុំវិញផ្ទៃដីទាំងមូល ដោយអញ្ញាតជននៅត្រង់ចំណុចនិយាមកាលេខ x: ៣៣១៨៦១ y: ១២៤១៤៤០ និង x: ៣៣១៨៣៦ y: ១២៤១៣៧១ ។
បន្ទាប់មកក្រុមការងារ ក៍បានចុចយកចំណុចនិយាមកា នៃទីតាំងដីយកមកផ្ទៀងផ្ទាត់ជាមួយអនុក្រឹត្យលេខ ៤៦ អនក្រ.បក ជាលទ្ធផលឃើញថាទីតាំងដីនោះស្ថិតនៅក្នុងតំបន់ការពារគម្របព្រៃឈើ ២០០២ គ្រប់គ្រងដោយក្រសួងកសិកម្ម ។
ប្រភពៈរដ្ឋបាលស្រុកបូទុមសាគរ
====================
ថ្ងៃសៅរ៍ ៥ រោច ខែផល្គុន ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣
March 11, 2023
វេលាម៉ោង ០៨:៣០ នាទីព្រឹក














