កោះកុង,នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានសហការជាមួយក្រុមការងារនៃមូលនិធិជាតិជំនួយសង្គមថ្នាក់កណ្ដាលក្នុងគោលបំណង÷
១.បេឡាជាតិរបបសន្តិសុខសង្គម
-បានធ្វើបច្ចុប្បន្នភាព(មន្ត្រីរាជការស៊ីវិល) ចំនួន ០២នាក់
-បានបើកប្រាក់របបសន្តិសុខសង្គមជូន គ្រួសារសពបានចំនួន ០១នាក់ -បានបើកប្រាក់ជូនបន្ទុកសពបានចំនួន ២២នាក់ ក្នុងនោះមានបន្ទុកសព ០១នាក់បានទទួលមរណភាព
២.បេឡាជាតិអតីតយុទ្ធជន÷
-បានធ្វើបច្ចុប្បន្នភាព (និវត្តជនយោធា) ចំនួន ១៤នាក់ -បានធ្វើបច្ចុបន្បន្នភាព (គ្រួសារជនមរណនគរបាល) ចំនួន ០៣ គ្រួសារ -បានបើកប្រាក់ធានារ៉ាប់រងជូនគ្រួសារសពនិវត្តជនចំនួន ០១នាក់។