លោក សុខ វីន តំណាងលោក ង៉ែត ឡឹង ប្រធានមន្ទីរ អប់រំ យុវជន និង កីឡាខេត្តកោះកុង បានដឹកនាំប្រជុំ ពិនិត្យឡើងវិញការនាំសិស្សមធ្យមសិក្សា ពីវិទ្យាល័យចំនួន៣ តំណាងខេត្តកោះកុង ចូលរួមប្រកួតប្រជែង ភាសាអង់គ្លេស តាមកម្មវិធី Cross Word ជាមួយសិស្សមធ្យមសិក្សានៅក្នុងស្រុកខ្លងយ៉ៃ ខេត្តត្រាតប្រទេសថៃ។ក្នុងកិច្ចប្រជុំនោះ ផ្តោតទៅលើរបៀបវារៈធំៗចំនួន ៣រួមមាន៖
១.ការជ្រើសរើសសិស្សដើម្បីចូលរួមប្រកួតប្រជែង ជាមួយភាគីថៃ
២.ការបែងចែកតួនាទីភារកិច្ចគណៈកម្មការក្នុងការចូលរួម
៣.ការត្រៀមមធ្យោបាយធ្វើដំណើរទៅចូលរួម ។
សូមបញ្ជាក់ថាឆ្នាំខេត្តកោះកុងបានបញ្ជូនសិស្សពីតាមបណ្ដាវិទ្យាល័យចំនួន៣ ចូលរួមប្រកួតប្រជែងរួមមាន វិទ្យាល័យចំណេះទូទៅនិងបចេ្ចកទេសតេជោសែន កោះកុង៦នាក់ វិទ្យាល័យប៉ាក់ខ្លង២នាក់ និង វិទ្យាល័យហ៊ុន សែន ចាំយាម២នាក់ ។ ក្រៅពីកម្មវិធីខាងលើ លោកគ្រូអ្នកគ្រូ ចំនួន ១២ រូបក៏ត្រូវបានអញ្ជើញចូលរួមជាគណៈកម្មការក្នុងកម្មវិធីប្រកួតប្រជែងភាសាខ្មែររបស់សិស្សជនជាតិថៃផងដែរ។វិញ្ញាសាភាសាខ្មែរដែលគ្រោងដាក់ឱ្យសិស្សថៃប្រកួតប្រជែងរួមមាន៖ (១) សំណេរអក្សរផ្ចង់ (២) ការនិទានរឿងខ្លីៗ (៣) ការថ្លែងសុន្ទរកថា (៤) ការច្រៀងចម្រៀង ដោយឡែកកម្មវិធីប្រកួតប្រជែង នឹងប្រព្រឹត្តទៅនៅថ្ងៃទី ១១ មីនា ២០២២៣ (លទ្ធផលនឹងជម្រាបជូននៅពេលក្រោយ)