លោក ចា ឡាន់ ប្រធានក្រុមប្រឹក្សាស្រុក និង លោក សុខ ភិរម្យ អភិបាល នៃគណ:អភិបាលស្រុក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសំណេះសំណាល និងបានផ្តល់វត្ថុអនុស្សាវរីយ៍ ជូនដល់សមាជិកក្រុមប្រឹក្សា មន្ត្រីរាជការ មន្ត្រីកិច្ចសន្យា ជាស្ត្រី ដែលបម្រើការងារនៅរដ្ឋបាលស្រុក ដើម្បីចូលរួមអបអរសាទរ ខួបលើកទី ១១២ ទិវាអន្តរជាតិនារី ០៨ មីនា ២០២៣ ក្រោមប្រធានបទ "ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍ ក្នុងយុគសម័យឌីជីថល"។
នៅសាលប្រជុំសាលាស្រុកមណ្ឌលសីមា
ថ្ងៃអង្គារ ១រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦
ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣
វេលាម៉ោង៨:០០នាទីព្រឹក