លោក សុខ ភិរម្យ អភិបាល នៃគណៈអភិបាលស្រុក និងលោក ហាក់ ស៊ីម អភិបាលរងស្រុក បានអញ្ជើញជាគណៈអធិបតីក្នុងពិធីចុះសួរសុខទុក្ខ និងបញ្ចុះបឋមសិលាសាងសង់សាលារៀន និងចែកអំណោយជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ក្រោមអធិបតីភាព ឯកឧត្តម រ៉ូហ្វី អូស្មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស នៅភូមិទួលគគីរលើ ឃុំទួលគគីរ ស្រុកមណ្ឌលសីមា ខេត្តកោះកុង រួមមានដូចខាងក្រោម ÷
១- សាលារៀនឥស្លាម ១ ខ្នង កំពស់ ២ ជាន់ ៨ បន្ទប់ សរុបថវិកា ១៣៥,៦៨០ដុល្លារ។
២- កញ្ចប់អាហារ ២៩០កញ្ចប់ មានអង្ករ ១៥ kg ស្ករស ០,៥ kg ប្រេងឆា១ ដប សរុបថវិកា ៣,៤៨០ ដុល្លារ។
៣- ប្រគល់ផ្ទះស័ង្កសីចំនួន ២២ ខ្នង ផ្ទះថ្ម ៣ ខ្នង សរុបថាវិកាស្មើ ៦៩,៤០០ ដុល្លារ។
៤- ចាក់ដីបំពេញទីធ្លាចំណាយថវិកា ៦,១០០ ដុល្លារ។
៥- រៀបខឿនចំណាយថវិកា ៧,៥០០ ដុល្លារ។ ចំណាយថវិការសរុប ២២២,១៦០ ដុល្លារ ជាថវិការទទួលបានមកពីអង្គការមូលនិធិអាស៊ាន ដើម្បីការអប់រំ និងអភិវឌ្ឍន៍។
ថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣