រដ្ឋបាលឃុំទួលគគីរ បានសហការជាមួយអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថាន បើកកិច្ចប្រជុំពិគ្រោះយោបល់ ស្តីពីការរៀបចំការកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រងនៅតំបន់ការពារធម្មជាតិនៃដែនជម្រកសត្វព្រៃតាតៃ ស្ថិតក្នុងភូមិសាស្ត្រឃុំទួលគគីរ នៃគម្រោង"និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិ" ក្រោមហិរញ្ញប្បទានពីធនាគារពិភពលោក ដោយមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ៧៨នាក់ ស្រី ២១នាក់។
ព្រឹកថ្ងៃសុក្រ ១២កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី ០៣ ខែមីនា ឆ្នាំ២០២៣