ស្រុកកោះកុង ៖ ថ្ងៃសុក្រ ១២ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣ យោងតាមចាត់តាំងរបស់រដ្ឋបាលស្រុកកោះកុង លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ ស្រុកកោះកុង បានចុះធ្វើការពិនិត្យលើការងារនានា ជាពិសេស ដំណើរការនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល និងការកសាងកម្មវិធីអភិវឌ្ឍរយៈពេល៥ឆ្នាំ របស់ក្រុមប្រឹក្សាឃុំត្រពាំងរូង អាណត្តិទី៥ ដែលរដ្ឋបាលខេត្តកោះកុង និងរដ្ឋបាលស្រុកកោះកុង បានបណ្តុះបណ្តាល ផ្សព្វផ្សាយ និងប្រជុំណែនាំនាពេលកន្លងមក ដើម្បីបង្កើននូវប្រសិទ្ធភាព និងធានាបានគណនេយ្យភាព ក្នុងការរៀបចំស្របតាមការណែនាំ ស្តីពីដំណើរការនៃការរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០២៤-២០២៦) និងការកសាងកម្មវិធីអភិវឌ្ឈរយៈពេល ៥ឆ្នាំ(២០២៣-២០២៧) នៅសាលាឃុំត្រពាំងរូង។
សមាសភាពចូលរួមមានលោកមេឃុំត្រពាំងរូង ជំទប់ទី១ ជំទប់ទី២ ស្មៀនឃុំ និងជំនួយការហិរញ្ញវត្ថុឃុំត្រពាំងរូង