/ / /

លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរខេត្តកោះកុង បានចុះសួរសុខទុក្ខនិងនាំយកថវិកា មនុស្សធម៌​ ផ្តល់ជូនលោក ឈាន ឡុង អាយុ៥៩ ឆ្នាំ រស់នៅភុមិ១ សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ ដែលមានជម្ងឺ ជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកោះកុង ដោយមានការយកចិត្តទុកដាក់ពីសំណាកក្រុមគ្រូពេទ្យ។

លោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា បានចាត់អោយក្រុមប្រតិបត្តិសាខា សហការជាមួយក្រុមគ្រូពេទ្យនៃមន្ទីរខេត្តកោះកុង បានចុះសួរសុខទុក្ខនិងនាំយកថវិកា មនុស្សធម៌​ ផ្តល់ជូនលោក ឈាន ឡុង អាយុ៥៩ ឆ្នាំ រស់នៅភុមិ១ សង្កាត់ដងទង់ក្រុងខេមរភូមិន្ទ ដែលមានជម្ងឺ ជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យខេត្តកោះកុង ដោយមានការយកចិត្តទុកដាក់ពីសំណាកក្រុមគ្រូពេទ្យ។

នាឱកាសនោះប្រតិបត្តិសាខា បាន​ពាំនាំនូវ​ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក​ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ពិសេសជនពិការដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ក្រុមការងារបានបន្តថា សូមលោកពូ ក៏ដូចជាក្រុមគ្រួសារកុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត និង រស់នៅស្អាត និងអនុវត្តន៍តាមវេជ្ជបញ្ជារបស់ក្រុមគ្រូពេទ្យ ដើម្បីបានឆាប់ជាសះស្បើយពីជម្ងឺ ។

សម្ភារដែលសាខាផ្តល់ជូនរួមមាន៖
ទឹកដោះគោឆៅ១ឡូ ទឹកត្រចៀកកាំ១ឡូ ទឹកដោះគោខាប់២កំប៉ុង ធូបមូសRanger ២ប្រអប់ ថ្នាំបាញ់មូសRanger ២កំប៉ុងតូច ទឹកសុទ្ធ១កេស អាវយឺត២ ព្រមទាំងថវិកា ១៥ម៉ឺនរៀលផងដែរ។
ប្រភព : សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    24/05/2026

  • រដ្ឋបាលស្រុកថ្មបាំង/
    24/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុក និងមន្រ្ដីស្រុកថ្មបាំង អញ្ជើញចូលរួមកម្មវិធីរត់ប្រណាំងកម្សាន្ត រយៈចម្ងាយ ៤,៧គីឡូម៉ែត្រ និង ៧គីឡូម៉ែត្រ ដើម្បីអបអរសាទរ ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • ហេង គីមឆន/
    24/05/2026

    លោក ទុំ នី អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង បរិច្ចាគថវិកាចំនួន ៨ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក ង៉ែត ឡឹង សមាជិកគណៈកម្មាធិការសាខា បរិច្ចាគថវិកាចំនួន ១លានរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក ទេព វិស្កុល អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ៥០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦

  • ហេង គីមឆន/
    24/05/2026

    លោក សៅ សុគន្ធវារី អនុប្រធានកិត្តិយសសាខា បរិច្ចាគថវិកាចំនួន ២០ម៉ឺនរៀល ជូនសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដើម្បីអបអរទិវា ៨ ឧសភា ២០២៦