/ / /

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៩ អាណត្តិទី៥ ឆ្នាំ២០២៣ ប្រចាំខែកុម្ភៈ ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ

រដ្ឋបាលឃុំអណ្តូងទឹក បានរៀបចំកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាឃុំ លើកទី៩ អាណត្តិទី៥ ឆ្នាំ២០២៣ ប្រចាំខែកុម្ភៈ ក្រោមអធិបតីភាពលោក ឃៀង យិង ប្រធានក្រុមប្រឹក្សាឃុំ និងជាប្រធានអង្គប្រជុំ ដោយមានការអញ្ជើញចូលរួមពី លោក-លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ តំណាងប៉ុស្តិ៍រដ្ឋបាលឃុំ ប្រធានសហគមន៍ទាំង២ ស្មៀនឃុំ មេភូមិទាំង៧ សរុប១៦នាក់ ស្រី០៣នាក់ ដើម្បីពិភាគ្សាលើបៀបវារះដូចខាងក្រោម៖

– បើកកិច្ចប្រជុំ និងមតិស្វាគមន៍

– ពិនិត្យកូរ៉ូម និងសមាសភាពចូលរួម

១/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី៩ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣

២/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៥ ប្រចាំខែមករា

៣/.ពិនិត្យ ពិភាគ្សា និងអនុម័ត សេចក្តីព្រាងរបាយការណ៍លទ្ធផលការងាររដ្ឋបាលឃុំ ប្រចាំខែកុម្ភៈ ឆ្នាំ២០២៣

៤/.របាយការណ៍របស់

– គ.គ.ន.ក ឃុំ

– ភូមិទាំង៧

– ប៉ុស្តិ៍នគរបាលរដ្ឋបាល

– សហគមន៍តំបន់ការពារធម្មជាតិ

– សហគមន៍នេសាទ

– សាលាបឋមសិក្សាទាំង៤

៥/.អនុម័តប្រតិទិនកិច្ចប្រជុំប្រចាំឆ្នាំ

៦/.ទិសដៅអនុវត្តបន្ត

– ចុះប្រមូលបញ្ហា តម្រូវការ និងដំណោះស្រាយ សម្រាប់ដំណើរការការកសាងផែនអភិវឌ្ឍន៍៥ឆ្នាំរបស់ឃុំ

– របៀបចំសេចក្តីសម្រេចគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ

– ផ្សព្វផ្សាយ និងជម្រុញដល់ប្រជាពលរដ្ឋគ្រប់អាយុធ្វើអត្តសញ្ញាណប័ណ្ណ និងការប្តូរ អ.ខ អស់សុពលភាព

– បន្តជម្រុញចាក់វ៉ាក់សាំងដូសក្នុងមូលដ្ឋាន និងដូសជម្រុញ

៧/.បញ្ហាផ្សេងៗ

– ផ្សព្វផ្សាយជុំវិញការស្នើរសុំច្បាប់សាងសង់

៨/.មតិបូកសរុប បិទអង្គប្រជុំ និងប្រកាសពីកាលបរិច្ឆេទ នៃកិច្ចប្រជុំលើកក្រោយ។

ប្រភព៖រដ្ឋបាលឃុំអណ្តូងទឹក

———————————-

ថ្ងៃចន្ទ ៨ កើត ខែផល្គុន ឆ្នាំខាល

ចត្វាស័ក ពុទ្ធសករាជ ២៥៦៦

ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣

ថ្ងៃនេះ ជាថ្ងៃសីល

February 27, 2023

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    13/06/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញស្វាគមន៍ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងវេទិកា“ពិភាក្សា ជាមួយយុវជនខេត្តកោះកុង ”

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/06/2026

    រដ្ឋបាលឃុំភ្ញីមាសបានឧបត្ថម្ភថវិកាដល់លោកស្រី ណាង យូង រស់នៅភ្ញីមាស ដែលមានជីវភាពខ្វះខាតត្រូវបញ្ជូនកូនស្រីទៅមន្ទីរពេទ្យរាជធានីភ្នំពេញ(ពេទ្យជប៉ុន)

  • រដ្ឋបាលស្រុកគិរីសាគរ/
    13/06/2026

    រដ្ឋបាលឃុំភ្ញីមាស បានចុះពិនិត្យទីតាំងដែលស្តុកសាច់បង្កកនៅតាមភូមិ ស្ថិតនៅភូមិទាំងបី នៃឃុំភ្ញីមាស

  • ហេង គីមឆន/
    13/06/2026

    លោកឧត្តមសេនីយ៍ត្រី នឹម ពិសី ស្នងការរងផែនការងារធនធានមនុស្ស និងជាអនុប្រធានគណៈកម្មាធិការមូលដ្ឋាន ស.ម.ន តំណាងលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង និងជាប្រធានគណៈកម្មាធិការមូលដ្ឋានស.ម.ន បានប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ចំនួន ៦ ០០០ ០០០រៀល(ប្រាំមួយលានរៀលគត់) ជូនលោក គង់ ច័ន្ទវាសនា ត្រូវជាកូនបង្កើត របស់សពលោក គង់ វុទ្ធី (មន្ត្រីចូលនិវត្តន៍)

  • រដ្ឋបាលស្រុកកោះកុង/
    13/06/2026

    វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុកកោះកុង ជាមួយប្រជាពលរដ្ឋនៅឃុំជ្រោយប្រស់

  • រដ្ឋបាលស្រុកបូទុមសាគរ/
    13/06/2026

    លោក តុង យាវ អភិបាលរងស្រុក និងលោក ប៊ូ វាសនា ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីបទដ្ឋានគតិយុត្ត យន្តការគ្រប់គ្រង និង បទដ្ឋានបច្ចេកទេស សម្រាប់ការធ្វើអាជីវកម្មខ្សាច់ប្រកបដោយការទទួលខុសត្រូវ