រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ជាមួយដៃគូពាក់ព័ន្ធប្រចាំខែកុម្ភៈ ឆ្នាំ២០២៣

រសៀលថ្ងៃចន្ទ ៨ កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣

ឯកឧត្ដមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង អញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង និងមានការចូលរួមពីលោក លោកស្រី ប្រធានការិយាល័យទាំង៤ លោកប្រធានការិយាល័យសុខាភិបាល មន្ត្រីការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ និងដៃគូពាក់ព័ន្ធ ដែលចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលខេត្តកោះកុង។  កិច្ចប្រជុំមានគោលបំណង បង្ហាញពីលទ្ធផលការងារដែលបានអនុវត្តកន្លងមក មកបង្ហាញ និងលើកយកបញ្ហាប្រឈមផ្សេងៗ ជូនអង្គប្រជុំ ដោះស្រាយនិងផ្ដល់អនុសាសន៍ ដើម្បីអនុវត្តសកម្មភាពការងារឱ្យកាន់តែប្រសើរឡើងថែមទៀត។

កិច្ចប្រជុំធ្វើនៅ សាលប្រជុំជាន់ផ្ទាល់ដី មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង

អត្ថបទទាក់ទង