លោក ថូវ ប៊ុនកេ មេឃុំប៉ាក់ខ្លង បានដឹកនាំសមាជិកក្រុមប្រឹក្សាឃុំ និងមេភូមិ៣ បានចុះសួរសុខទុក្ខស្ត្រីឈ្មោះ ម៉ៅ សុខលីន អាយុ ៣៤ឆ្នាំ ដែលសម្រាកព្យាបាលជំងឺនៅផ្ទះ រស់នៅពីរនាក់កូនដែលមានជីវភាពខ្វះខាតនៅភូមិ៣ ឃុំប៉ាក់ខ្លង ដោយនាំយកអង្ករ ២៥ គីឡូក្រាម មីមួយកេះ ទឹកត្រីមួយយួរនិងថវិការផ្ទាល់ខ្លួនរបស់លោកមេឃុំចំនួន ១០០,០០០រៀល លោក រស់ សារិន ២០,០០០រៀល លោកស្រី ក្រិន សុភ័ក្រ ចំនួន ២០,០០០រៀល និងលោកស្រី ទែន វន្នី ២០,០០០រៀលសរុប ១៦០,០០០រៀល។
ថ្ងៃសុក្រ៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦
ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភ: ឆ្នាំ២០២៣