ថ្ងៃព្រហស្បត្តិ៍ ៤កេីត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៣ លោក អៀវ វណ្ណារ៉ា អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយរបស់រដ្ឋបាលខេត្តឆ្នាំ២០២២ និងលេីកទិសដៅការងារឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ង៉ោ សុវណ្ណ អនុប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងលោកស្រី អ៉ី នារីនេត អភិបាលរងនៃគណ:អភិបាលខេត្តកោះកុង សមាសភាពចូលរួម មន្ទីរជំនាញជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ អាជ្ញាធរក្រុងស្រុក និងឃុំសង្កាត់ នៅសាលមហោស្រពខេត្តកោះកុង ៕