នៅសាលាស្រុកស្រែអំបិល បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលស្រុកស្រែអំបិល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីលោកឧញ៉ា លឹម បុក ឯកឧត្តម ស្រេង ហុង អភិបាលរងខេត្ត ស្នងការនគរបាលខេត្ត នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការធនធានមនុស្សខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក ប្រធានការិយាល័យអង្គភាពជុំវិញស្រុក កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ មេភូមិ តំណាងអង្គការសង្គមស៊ីវិល សមាគមន៍ គណៈអ៊ីម៉ាំ និងយុវជន ស.ស.យ.ក ស្រុក។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!