រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្ត្រីចំនួន ០៣នាក់ ស្រី ០២នាក់ ចូលរួមសហការជាមួយអាជ្ញាធរស្រុកមណ្ឌលសីមា និងបុគ្គលិកអង្គការ ដើម្បីទទួលកុមារដែលសមាហរណកម្មពីអង្គការ ឱ្យមករស់នៅជាមួយសាច់ញាតិ នៅក្នុងខេត្តកោះកុង

កោះកុង, ថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចាត់មន្ត្រីការិយាល័យសេវាសង្គមកិច្ច និងបុគ្គលិកសង្គមចំនួន ០៣នាក់ ស្រី ០២នាក់ ចូលរួមសហការជាមួយអាជ្ញាធររដ្ឋបាលស្រុកមណ្ឌលសីមា និងបុគ្គលិកអង្គការម្លប់តាប៉ាង ដើម្បីទទួលកុមារចំនួន ០៧នាក់ និងស្រី ០១នាក់ ដែលសមាហរណកម្មពីអង្គការម្លប់តាប៉ាង ស្ថិតក្នុងខេត្តព្រះសីហនុ ឱ្យមករស់នៅជាមួយសាច់ញាតិ នៅក្នុងភូមិ០២ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ ក្នុងនោះផងដែរអង្គការម្លប់តាប៉ាង បានឧបត្ថម្ភអង្ករ ២៥គីឡូក្រាម គ្រឿងឧបភោគបរិភោគមួយចំនួន សម្លៀកបំពាក់ ១៤ឈុត ឈុតដំណេក ០១ឈុត និងសម្ភារៈសិក្សាមួយចំនួន។

អត្ថបទទាក់ទង