គណៈកម្មាធការកសាងផែនការ និងថវិកាឃុំទួលគគីរ (គ.ផ.ថ) បានចុះតាមភូមិទាំងបួនក្នុងឃុំទួលគគីរ ដើម្បីបើកកិច្ចប្រជុំវិភាគប្រមូលបញ្ហា តម្រូវការ និងដំណោះស្រាយសម្រាប់ធ្វើផែនការអភិវឌ្ឍន៍៥ឆ្នាំរបស់ក្រុមប្រឹក្សាឃុំ អាណត្តិទី៥ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ ២០២៤-២០២៦ របស់រដ្ឋបាលឃុំទួលគគីរ ។
ព្រឹកថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦
ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣