រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការផ្សព្វផ្សាយខ្លឹមសារសង្ឈប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើក២៨ នៅខេត្តកោះកុង និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារធម្មការ និងសាសនាឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ នៅសាលមហោស្រពខេត្តកោះកុង។

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការផ្សព្វផ្សាយខ្លឹមសារសង្ឈប្រកាសអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃលើក២៨ នៅខេត្តកោះកុង និងកិច្ចប្រជុំបូកសរុបលទ្ធផលការងារធម្មការ និងសាសនាឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២០ នៅសាលមហោស្រពខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានគូសបញ្ជាក់ថា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ មានការរីកចំរើន និងស្ថិតស្ថេរគង់វង្សតរៀងទៅ ព្រមទាំងសុខដុមនីយកម្មសាសនា និងអន្តរជំរឿន នៅទូទាំងខេត្តផងដែរ។ ដូចដែល លោកប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានលើកឡើង រួចហើយអំពីការរីកចំរើន នៃវិស័យធម្មការ និងសាសនា គឺបង្ហាញយ៉ាងច្បាស់ថា គ្រប់សាសនាទាំងអស់នៅក្នុងខេត្តកោះកុង កំពុងប្រតិបត្តិការងាររបស់ខ្លួនយ៉ាងរលូន ដោយប្រកាន់ភ្ជាប់នូវការ គោរពកិច្ចសហការ សាមគ្គីភាពយ៉ាងជិតស្និទ្ធ ស្មោះត្រង់ ដោយឈរលើគោលការណ៍ គោរពគ្នា អធ្យាស្រ័យ យោគយល់គ្នា គ្រប់កាលៈទេសៈ ដើម្បីសាមគ្គីភាព និងសុខដុមរមនា នៃសង្គមជាតិ ពិសេសព្រះពុទ្ធសាសនា ដែលជាសាសនា របស់រដ្ឋ មានការរីកចំរើនគួរអោយកត់សម្គាល់ ទាំងគណៈ មហានិកាយ និងគណៈធម្មយុត្តិកនិកាយ។ ដោយឡែកវិស័យពុទ្ធកសិក្សាវិញ ក៏បានដំណោះការ ជាបន្តបន្ទាប់ផងដែរ ដោយបានបណ្តុះបណ្តាលព្រះសង្ឃថ្នាក់ធម្មវិន័យ ដោយមានបេក្ខសមណសិស្ស ចូលរួមប្រឡង ក្នុងឆ្នាំ២០២០នេះ ចំនួន ៨០ អង្គ/នាក់។ ការផ្សព្វផ្សាយនូវ ទ្រឹស្តីព្រះពុទ្ធសាសនា បានបញ្ជ្រាបការអប់រំ ដល់បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋាន ពិសេសប្អូនៗសិស្សានុសិស្ស ជាកុលបុត្រ កុលធីតាខ្មែរ អោយជៀសផុត ពី អបាយមុខ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង ការជួញដូរមនុស្ស អំពើហិង្សាក្នុងគ្រួសារ និងចៀសផុតពីជម្ងឺអេដស៍ជាដើម ទាំងនេះជាការចូលរួមដ៏ធំធេង របស់ព្រះពុទ្ធសាសនា ជាមួយ រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិមួយប្រកបដោយចីរភាព សេចក្តីថ្លៃថ្នូរ សុខសន្តិភាព និងសម្បូរទៅដោយធនធានមនុស្ស។ ខ្ញុំសូមសំដែងនូវអំណរ សាទរ ចំពោះលទ្ធផល នៃអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៨ កន្លងទៅ ហើយសូមលើកទឹកព្រះទ័យ និងទឹកចិត្ត ដល់ព្រះមន្ត្រីសង្ឃ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យអនុវត្តដោយយកចិត្តទុកដាក់ ចំពោះព្រះ រាជសង្ឃប្រកាស និងព្រះសង្ឃប្រកាស របស់ព្រះសង្ឃនាយកទាំងពីរគណៈ ឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុត។ ឆ្លៀតក្នុងឱកាសនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមសម្តែងនូវការកោតសរសើរ និង ថ្លែងអំណរគុណ ចំពោះមន្ទីរធម្មការ និងសាសនាខេត្ត ដែលបានសហការ ជាមួយព្រះមេគណ ព្រះអនុគណ ព្រះចៅអធិការ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងប្រជាពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន ព្រមទាំង រដ្ឋបាលគ្រប់ថ្នាក់ មន្ទីរ អង្គភាពនានា ដែលបានរួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនាអោយ មានការរីកចំរើន សមស្របទៅនឹងការរីកចំរើនរបស់សង្គមជាតិយើងនាពេលបច្ចុប្បន្ន៕

អត្ថបទទាក់ទង