ថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣
លោក អៀត វណ្ណា ប្រធានមន្ទីរផែនការខេត្ត លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរ និងលោក ហួ ងី អនុប្រធានមន្ទីរ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ដើម្បីពិនិត្យ និងផ្តល់យោបល់ លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល (២០២៣-២០២៥) របស់រដ្ឋបាលខេត្តកោះកុង នៅសាលប្រជុំមហោស្រពខេត្ត ក្រោមអធិបតីភាព៖ ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្ត និង បណ្ឌិត អ៊ុក ភ័ក្ត្រា អភិបាលនៃគណៈអភិបាលរងខេត្ត។