រដ្ឋបាលឃុំត្រពាំងរូង . ថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣
លោក ទូច សុវណ្ណ ជំទប់ទី២ ឃុំត្រពាំងរូង បានសហការជាមួយលោក យោង ចាន់ ឌី នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងរូង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បានចុះធ្វើវេទិកាផ្សព្វផ្សាយអំពីសៀវភៅផ្ទាំងធំទម្រង់ទាំង៤ ចំនួន ០១លើក នៅចំនុចវាលតាភូស្ថិតនៅក្នុងភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង និងបានផ្សព្វផ្សាយបន្ថែមនូវខ្លឹមសារសំខាន់ៗដូចខាងក្រោម ÷១.ផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក២.ស្តីពី ការបង្ការទប់ស្កាត់ល្បែងស៊ីសងគ្រប់ប្រភេទ។៣.គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្ត្រីនិងកុមារ គ្មានអំពើហឹង្សាក្នុងគ្រួសារលើស្ត្រីនិងកុមារទាក់ទងនឹងយេនឌ័រ។៤.ស្តីពី ការបង្ការទប់ស្កាត់ការរីករាលដាលវិរុសកូវីដ១៩នៅក្នុងមូលដ្ឋាននិងវិធានការ(៣កុំ ៣ការពារ)៥.ផ្សព្វផ្សាយបែបបទនៃការផ្តល់ សៀវភៅស្នាក់នៅ(ក២) សៀវភៅគ្រួសារ(ក៤) និងសេចក្តីជូនដំណឹងស្តីពីការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី និងផ្តល់ថ្មី៦. ស្តីពី ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀននិងបង្ការទប់ស្កាត់ការចែកចាយ ជួញដូរគ្រឿងញៀនគ្រប់ប្រភេទ។ វេទិការខាងលើមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១០ នាក់ ស្រី ០៦ នាក់ កម្មវិធីនេះបញ្ចប់នៅវេលាម៉ោង ១០និង១៥នាទី ថ្ងៃខែឆ្នាំដដែល។