រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាពិគ្រោះយោបល់ស្តីពី ទស្សនទាន អត្ថប្រយោជន៍ និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ក្តាមថ្មកោះកុង” នៅមន្ទីរពាណិជ្ជកម្មខេត្តកោះកុង

ថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមសហការជាមួយ នាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្មបើកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ទស្សនទាន អត្ថប្រយោជន៍ និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ “ក្តាមថ្មកោះកុង” ក្រោម អធិបតីភាព ឯកឧត្តម  សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង Mr. Peter Damaryជំនាញការអន្តរជាតិ នៃអង្គការWIPO ព្រមទាំងមានការចូលរួមពី រដ្ឋបាលខេត្ត  រដ្ឋបាលក្រុង/ស្រុក សភាពាណិជ្ជកម្មខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអាជីវករ-ផលិតករ ប្រមាណ ៦០នាក់។ សិក្សាសាលានេះ បានប្រព្រឹត្តទៅនៅសាលប្រជុំរបស់មន្ទីរពាណិជ្ជកម្មខេត្តកោះកុង ។

អត្ថបទទាក់ទង