កោះកុង ថ្ងៃអង្គារ ២ រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៣ លោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានចាត់លោក កៅ គឿន អនុប្រធានមន្ទីរ និងជាប្រធានការិយាល័យបេឡាជាតិអតីតយុទ្ធជនខេត្ត សហការជាមួយសមាគមអតីតយុទ្ធជនខេត្ត ចុះនាំយកថវិកាបេឡាមរណ:សង្គ្រោះ, ថវិការបស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណ:អភិបាលខេត្ត និងថវិការបស់សប្បុរសជនជូនដល់គ្រួសារនៃសពលោក ម៉ាញ់ សារ៉ង់ និវត្តជននគរបាល ជាសមាជិកសមាគមអតីតយុទ្ធជនខេត្ត ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ត្រី កែវ វិចិត្រ តំណាងឯកឧត្ដមប្រធានសមាគមអតីតយុទ្ធជនខេត្តកោះកុង។