ថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០២៣ លោកស្រី លិ ឡាំង មេឃុំកោះកាពិ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៤ អាណត្តិទី៣ របស់ក្រុមប្រឹក្សាស្រុកកោះកុង ក្រោមអធិបតីភាពលោក កាយ អួយ សមាជិកក្រុមប្រឹក្សាស្រុក ដើម្បីត្រួតពិនិត្យ និងអនុម័ត លើរបាយការណ៍ប្រចាំខែមករា ឆ្នាំ២០២៣ ព្រមទាំងចូលរួមដោះស្រាយបញ្ហាប្រឈម និងលើកទិសដៅការងារប្រចំា២០២៣ នៅសាលប្រជុំសាលាស្រុកកោះកុង ៕