រដ្ឋបាលឃុំអណ្តូងទឹក សូមគោរព ប្រគេន ជម្រាបជូនដំណឹង ដល់ ព្រះសង្ឃ លោកតា លោកយាយ បង ប្អូន ប្រជាពលរដ្ឋដែលមានទីលំនៅក្នុងឃុំអណ្តូងទឹកទាំងមូលមេត្តាជ្រាបថា៖ ដោយយោងលិខិតលេខ:០១៨/២៣ ម.ស.ក.ស របស់មជ្ឈមណ្ឌលស្តារលិទ្ធភាពពលកម្ម កាយសម្បទា ខេត្តកំពង់ស្ពឺ ស្តីពិការផ្តល់សេវាស្តាលិទ្ធភាពពលកម្មជូនជនមានពិការភាពរួមមាន: អ្នកដាច់ បាក់ ស្វិត ខ្វិន ខ្វេរ ស្លាប់ដៃជើង គាំងសន្លាក់ និងរលាកសន្លាក់ធ្ងន់ធ្ងរ។ល។
***ទីកន្លែង និងកាលបរិច្ឆេទ ពេលវេលា៖
- កន្លែងប្រជុំ: សាលាស្រុកបូទុមសាគរ
- កាលបរិច្ឆេទ: ថ្ងៃទី០៦ ខែកុម្ភះ ឆ្នាំ២០២៣
- ពេលវេលា: ម៉ោង ០១:៣០ នាទីរសៀល
***ព៌ត័មានលម្អិតសូមអានលិខិតខាងក្រោម ឬទំនាក់ទំនងមេភូមិសាម៉ី ដែលបងប្អូនកំពុងរស់នៅ។
សូមអរគុណ!!!
ប្រភព:រដ្ឋបាលឃុំអណ្តូងទឹក
--------------------------------
ថ្ងៃព្រហស្បតិ៍ ១២ កើត ខែមាឃ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣
February 2, 2023