ថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ មន្ទីរពាណិជ្ជកម្មខេត្ត បានបើកកិច្ចប្រជុំពិភាក្សាស្ដីពី ការត្រៀមយកផលិតផលដែលមានសក្ដានុពលក្នុងខេត្ត "ក្ដាមថ្មខេត្តកោះកុង" ដើម្បីចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី "ទស្សនទាន អត្ថប្រយោជន៍ និងនីតិវិធីនៃការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្តាមថ្មកោះកុង និងការចុះសិក្សាស្រាវជ្រាវ - វាយតម្លៃអំពីផលិតផលសក្តានុពល ក្តាមថ្មកោះកុង" និងត្រៀមបញ្ចូលផលិតផលនេះជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញរបស់ខេត្តកោះកុង ក្រោមការដឹកនាំរបស់ លោក សាលីម ហ្វារីត ប្រធានមន្ទីរ នៅបន្ទប់ប្រជុំមន្ទីរពាណិជ្ជកម្មខេត្ត ។