លោក ហុង ប្រុស អភិបាលរងស្រុក តំណាងលោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល និងលោកស្រី ណុប ប៊ុនណារី ប្រធានគណៈកម្មាធិការ គ.ក.ស.ក ស្រុក បានអញ្ជើញចូលរួមជាគណៈអធិបតីបើកវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងដំណើរការអប់រំឪពុកម្តាយ អាណាព្យាបាល ក្នុងការគាំពារ និងអភិវឌ្ឍន៍កុមារតូច សម្រាប់ឃុំ ក្រោមអធិបតីភាព ឯកឧត្តម ស្រេង ហុង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងមានការចូលរួមពី ការិយាល័យអង្គភាពពាក់ព័ន្ធ ឃុំទាំង០៦ នាយសាលា លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស ដែលប្រព្រឹត្តទៅសាលប្រជុំសាលាស្រុកស្រែអំបិល ខេត្តកោះកុង។ វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដោយរដ្ឋបាលខេត្តកោះកុង។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!