ថ្ងៃអង្គារ ១០កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣
នាយរងផ្នែករដ្ឋបាលជលផលបូទុមសាគរ សហការជាមួយកងរាជអាវុធហត្ថស្រុកស្រែអំបិលចំនួន ០១រូប និងក្រុមល្បាតសហគមន៍នេសាទបាក់អង្រុត ចំនួន ០៣រូប ចេញប្រតិបត្តិការ បទល្មើសជលផល នៅតាមប្រព័ន្ធព្រែកស្រែអំបិល និងចំណុចត្រពាំងបាក់អង្រុត ត្រពាំងពាមតុ ភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ប៉ុន្តែពុំបានជួបប្រទះល្មើសជលផលទេ។
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង