ថ្ងៃសុក្រ ៦ កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ លោក អ៊ូ ឆេនឆៃវិសាន្ត មេឃុំតាតៃក្រោម បានដឹកនាំលោក ឃិន វិសាល ស្មៀនឃុំ ចុះសួរសុខទុក្ខ និងនាំយក ភេសជ្ជៈ ព្រមទាំងថវិកា ផ្ទាល់ខ្លួនចំនួន ១០០,០០០ រៀល(មួយរយពាន់រៀល)ទៅជូន អតីតសមាជិកក្រុមប្រឹក្សាឃុំ ឈ្មោះ គិត នី ភេទប្រុស អាយុ៦៥ ឆ្នាំ ដែលមានជម្ងឺប្រចាំកាយ កំពុងសម្រាកព្យាបាលនៅផ្ទះ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ។